សៀមរាបៈ ករណីហិង្សាដោយចេតនា បណ្ដាលឲ្យយុវជនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវក្រុមស្ទាវមួយក្រុម កាប់ប្រហារ ដោយសមត្ថកិច្ចសង្ស័យថា ជារឿងគំនុំ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានគ្នា៦នាក់ បានជិះម៉ូតូ៣គ្រឿងC១២៥ ពណ៌ខ្មៅមិនស្គាល់ស្លាកលេខ និងអត្តសញ្ញាណជនសង្ស័យនោះទេ បានកាប់លើជនរងគ្រោះឈ្មោះ លឹម ហ៊ុន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ត្រូវចំនួន៣កន្លែង (របួសធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។
ករណីនេះ ក្រុមមន្ត្រីសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់