ព័ត៌មានកីឡា

គូសត្រូវចាស់ ប៉ះគ្នាលើសមរភូមិវាលស្មៅ Champion League វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ

នេះគឺជារឿងច្រំដែលមួយ ដែលបានកើតឡើងដដែលៗ នៅក្របខណ្ឌ Champion League នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ រវាងក្រុម Real Madrid ត្រូវជួបក្រុម Bayen Munich ។

Real Madrid និង​ Bayern Munich ប្រៀបដូចជាគូព្រេងមិនព្រាត់អ៊ីចឹង ដែលក្រុមទាំង២នេះ តែងតែជួបគ្នា នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ញឹកញាប់បំផុត ក្នុងមួយរយ:ពេលចុងក្រោយនេះ។ ជាការពិតណាស់ សូម្បីឆ្នាំមុន ក្រុមទាំងពីរនេះ ក៍បានជួបគ្នា នៅវគ្គនេះដែរ​ ខណ: Real Madrid បានទម្លាក់ Bayern Munich ហើយបន្តឡើងទៅលើកពាន ក្រោយពីបំបាក់ Juventus នៅវគ្គផ្តាច់ព្រ័ត្រទៀត។

យ៉ាងណាវិញ សម្រាប់ឆ្នាំនេះ ការជួបគ្នារវាង​ក្រុមទាំងពីរនេះ មិនប្រាកដថា Real Madrid អាចធ្វើបានដូចឆ្នាំមុនឡើយ​ ព្រោះថា Bayern Munich បច្ចុប្បន្ននេះនេះ លេងល្អណាស់ ទាំងក្នុងលីគ​ និង Champion League ម្យ៉ាងពួកគេទើបតែលើកពាន Bundesliga ថ្មីៗនេះផងដែរ ខណ:ការប្រកួតក្នុងលីគមិនទាន់ចប់នៅឡើយ ស្របពេលដែល​ក្រុមអាឡឺម៉ង់មួយនេះ មានមហិច្ចតាចង់ឈ្នះ Champion League ឆ្នាំនេះផងដែរ។

បើក្រលេកមើល Real Madrid វិញ ហាក់ដូចជាមិនថមថយ​ឥទ្ធិពលសោះ នៅ Champion League នេះ ដោយក្រុមយក្សអេស្ប៉ាញមួយនេះ នៅតែខ្លាំង នៅតែមានទម្រង់លេងយ៉ាងល្អ ក្នុងនាមជាក្រុមការពារជើងឯកចាស់។ ជាងនេះទៅទៀត Real Madrid កំពុងតែចង់បង្កើតប្រវត្តិសាស្ត្រថ្មីកាន់ពាន Champion League នេះ៣ឆ្នាំជាប់ៗគ្នា ចាប់តាំងពីប្តូរពី European Cup មក Champion League នេះវិញ។

ខាងក្រោមនេះ ជាជំនួប ៦លើកចុងក្រោយរវាងក្រុមទាំង២ នៅ Champion​League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League៖
Champion League ២០១១-២០១២
Bayern Munich ២-១ Real Madrid
Real Madrid ២-១ Bayern Munich
Bayern Munch ឡើយ ក្រោយឈ្នះបាល់ ១១ម៉ែត្រ
Champion League ២០១៣-២០១៤
Real Madrid ១-០ Bayern Munich
Bayern Munich ០-៤ Real Madrid
Champion League ២០១៦-២០១៧
Bayern Munich ១-២ Real Madrid
Real Madrid ៤-២ Bayern Munich
គិតត្រឹម ៩០នាទី Real ១-២ Bayern តែ Real ឈ្នះនៅម៉ោងបន្ថែម ១៥នាទីពីរដង

មតិយោបល់