ព័ត៌មានជាតិ

ផ្អើលយ៉ាងខ្លាំង! ដោយសារស្ត្រីម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបរិវេណ សាលាបឋមសិក្សា បឹងល្វា

ផ្អើលយ៉ាងខ្លាំង! ដោយសារស្ត្រីម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបរិវេណ សាលាបឋមសិក្សា បឹងល្វា

កំពង់ធំៈ ស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ ថ្ងៃទ៏២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសាលាបឋមសិក្សាបឹងល្វា ភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សពជនរងគ្រោះមានឈ្មោះ ឯក ឌឿន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើម្ហូបការ ស្នាក់នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ គាត់បានមកពីម្ហូបការជាមួយជនរងគ្រោះ ពេលមកដល់ផ្ទះក៏នាំដេកនៅនិងរោងទាំងអស់គ្នា លុះព្រឹកឡើង ពេលខ្លួនងើបពីដេក ស្រាប់តែលឺសំឡេងកូនយំទ្រហឹង និងបានប្រាប់គាត់ថា ប្រពន្ធរបស់គាត់បានចងកសម្លាប់ខ្លួននៅក្នុងបរិវេនសាលាបឋមសិក្សាបឹងល្វា ជាប់នឹងដើមកាស្សា ស្លាប់ទៅហើយ។

ចំណែកមូលហេតុ បណ្តាលមកពីតូចចិត្តនឹងជំងឺប្រចាំកាយ។

បច្ចុុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់