កោះកុងៈ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តឡិចស៊ីស៤៧០ បុកជាមួយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងរួចហើយនោះ ពេលនេះសពជនរងគ្រោះទាំង៥នាក់ ត្រូវបានគេស្គាល់ពីអត្តសញ្ញាណហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់ រួមមាន៖
ទី១.ឈ្មោះ ធេង ដាវុន ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រ្តីសាធារណការខេត្តកំពត (និងជាអ្នកបើកបររថយន្ត) ស្នាក់នៅខេត្តព្រះសីហនុ
ទី២.ឈ្មោះ ផេង សូរិយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ
ទី៣.ឈ្មោះ ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅខេត្តព្រះសីហនុ
ទី៤.ឈ្មោះ ឈឹម រដ្ឋា ភេទស្រី អាយុ២១ឆ្នាំ ជាបុគ្គលិកលក់ដូរនៅភោជនីយដ្ឋានខេត្តព្រះសីហនុ
និងទី៥ កំពុងស្រាវជ្រាវ មិនទាន់ដឹងនៅឡើយ ៕
មតិយោបល់