ព័ត៌មានជាតិ

អាសូរ! លោកយាយម្នាក់ ត្រូវរថយន្តរយ៉ែកិនស្លាប់ ខណៈដែលកំពុងអង្គុយរើសគ្រាប់ពោត!

​ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីមានរថយន្តមួយគ្រឿងរយ៉ែថយក្រោយ កិនលោកយាយចាស់ម្នាក់ ដែលកំពុងអង្គុយរើសគ្រាប់ពោត បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវលំចាស់ ភូមិឧត្តុង ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ នេត យ៉ាត់ ភេទស្រី អាយុ៩២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3 C 6537 បើកបរដោយឈ្មោះ យោទ សុធា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង ឃុំអង្គអង្គ ស្រុកពាមជរ ខេត្តព្រៃវែង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព រួចក៏ប្រគល់សពឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រែកក្របៅ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕

មតិយោបល់