ព័ត៌មានជាតិ

រថយន្តបូមលូ បើកដល់ផ្លូវកោងរេចង្កូតធ្លាក់ប្រឡាយ ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់!

​ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តមួយគ្រឿងបើករេចង្កូតធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសម្នាក់ស្លាប់។
កើតហេតុនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវសម្តេចសង្ឃ(វាលរេញ-ស្ទឹងហាវ) ភូមិជើងគោ ឃុំជើងគោ ខេត្តព្រះសីហនុ។

រថយន្តម៉ាក ហ៊ីនយ៉ាន់ដាយ(រថយន្តបូមលូ) ពាក់ស្លាកលេខ ភ្នំពេញ3B-6837 បើកបរក្នុងទិសដៅពីកើតទៅលិច អ្នកបើកបរឈ្មោះ ប៊ុន ថៃ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅស្រុកត្រាំកក់ខេត្តតាកែវ ដល់ផ្លូវកោងបានរេចង្កូតទៅធ្លាក់ក្នុងប្រឡាយ បណ្តាលឲ្យព្រូឡានឈ្មោះ ម៉ឹក ធារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅជាមួយគ្នា ស្លាប់ភ្លាមៗនៅកន្លែង៕

មតិយោបល់