ព័ត៌មានជាតិ

ឪពុកកំពុងសូត្រធ៌ម! ត្រូវកូនវាយមួយឈើជ្រុង ស្លាប់មួយរំពេច!

កណ្តាលៈ មានករណីឃាតកម្មកូនវាយឪពុកបណ្តាលឲ្យស្លាប់ កើតហេតុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ សែ កាំង ភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សែ កាំង ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ កសិករ ទីលំនៅភូមិ ជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ គង់ សំអឿន ហៅកៃ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯមខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ ឈើជ្រុងទំហំ៨,៥ស.ម គុណ៤ស.ម ប្រវែង៥៥ស.ម។

មុនពេលកើតហេតុ ជនសង្ស័យនៅផ្ទះរបស់ខ្លួន ដែលនៅទល់មុខផ្ទះជនរងគ្រោះ(ជាឪពុកចុង)វេលាម៉ោង៥ ជាងល្ងាចឈ្មោះ គង់ សំអឿន ហៅ កៃ បានដើរចេញពីផ្ទះកាន់ឈើជ្រុង ប្រវែង កន្លះម៉ែត្រ សំដៅមកឡើងលើផ្ទះឪពុកចុងភ្លាមនោះឈ្មោះ យ៉ាយ ចាន់រ៉ា ភេទស្រី ត្រូវកូនបង្កើតរបស់អ្នករងគ្រោះ បានស្រែកពីខាងក្រោមផ្ទះថា ពុកអើយ អាអឿន កាន់ព្រនង់ឡើងទៅលើផ្ទះហើយ គាត់បានឆ្លើយមកវិញថា «អើ មានការអី» ពេលនោះគាត់កំពុងសូត្រធ៌មនៅលើផ្ទះ។ ជាមួយនិងពេលបន្ទាន់គ្នា ឈ្មោះចាន់រ៉ា បានរត់ឡើងតាមក្រោយជនសង្ស័យ បានឃើញជនសង្ស័យកំពុង វាយឪពុកខ្លួនបែកក្បាលធ្លាយខួរស្លាប់បាត់ទៅហើយ ហើយបាន ស្រែកហៅឲអ្នកជិតខាងជួយ។

ក្រោយពីបានវាយអ្នករងគ្រោះដែលត្រូវជាឪពុកចុង រួចជនសង្ស័យបានចុះពីលើផ្ទះ មានកាន់ព្រនុង រួចទៅអង្គុយនៅផ្ទះរបស់ខ្លួនវិញ។

ករណីនេះ កម្លាំងប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាល សំបួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់