ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកអ្នកជិះកង់ស្លាប់នៅនឹងកន្លែង!

កំពង់ធំ: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកអ្នកជិះកង់ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យស្លាប់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៤-៩៥ ចំណុចសរសៃ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
រថយន្ត និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បើកគេចខ្លួនបាត់)។
ចំណែកអ្នកជិះកង់ ឈ្មោះ ចាន់.តារា ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)។
មូលហេតុជាបឋមបង្កដោយអ្នកជិះកង់គ្មានភ្លើងបំភ្លឺ និងចំណាំងផ្លាកខាងក្រោយ រួមផ្សំនឹងរថយន្តមានល្បឿនលឿន។

ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់