ព័ត៌មានជាតិ

ឲ្យលុយ១០ម៉ឺនទៅទិញសាំង និងម្ហូប បែរជាបាត់រហូតមិនឃើញមកវិញ លុះ៤ថ្ងៃក្រោយស្រាប់តែប្រទះឃើញសព

ប៉ៃលិន: មានការភ្ញាក់ផ្អើលមួយបានកើត ដោយមានការប្រទះឃើញសពបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងចម្ការស្វាយ ភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ ។

សពជនរងគ្រោះឈ្មោះ យ៉ន យ៉ូ ភេទប្រុស អាយុ​៤៦ឆ្នាំ មានស្រុកកំណើតនៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុះកោះធំ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ម្ចាស់ចម្ការ បានឲ្យលុយចំនួន១០ម៉ឺន​រៀលទៅជនរងគ្រោះ​ ដើម្បីទិញប្រេងសាំង ទិញម្ហូបអាហារ និងសម្ភារ:ផ្សេងទៀត ដើម្បីកាត់ស្មៅចម្ការ តែក៏បាត់ដំណឹងរហូត លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ទើបដឹងថាជនរងគ្រោះស្លាប់ទៅហើយ ក្រោយពីសពបានមុតនិងផ្លែម៉ាស៊ីនកាត់ស្មៅ ចំកំភួនជើងឆ្វេងផ្នែកខាងក្រោយ​មុនពេលស្លាប់ និងបានដាច់សរសៃឈាមធំ បណ្ដាល​ឲ្យ​ឈាមហូររហូតដល់ដាច់​ខ្យល់​ស្លាប់បែបនេះតែម្តង៕

មតិយោបល់