ភ្នំពេញៈ ជនសង្ស័យម្នាក់មិនព្រមរកការងារស្របច្បាប់ធ្វើបែរជាមកប្រកបរបរលួចកាច់សោ.កម៉ូតូអ្នកដទៃមានអីដល់ពេលម្ចាស់គេតាមទាន់ចាប់បានវាយឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចមុខផ្ទះល្វែង ផ្លូវបេតុង ក្រុម៣ ភូមិអគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ហ៊ុន ចៅ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ ចច បុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរផ្នែកទីផ្សារ ស្នាក់នៅបន្ទប់ជួលសង្កាត់អូបែកក្អម និងមានស្រុកកំណើតភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FD0655 ចេញពីក្រុមហ៊ុនមកឈប់នៅផ្ទះល្វែងចំណុចកើតហេតុ ដោយចាក់សោ.កម៉ូតូត្រឹមត្រូវ ហើយក៏ដើចូលទៅក្នុងផ្ទះដើម្បីទំនាក់ទំនងលក់ផលិតផលពេលឈនិយាយបានបន្តិច។ ស្រាប់តែមានជនសង្ស័យខាងលើបានដើមកធ្វើសកម្មភាពយកដែកកែច្នៃទៅចាក់បំបែកគ្រាប់សោ.កម៉ូតូ ហើយបញ្ឆេះជិះគេចខ្លួនប៉ុន្តែក៏ត្រូវយុវជនម្នាក់នៅក្បែនោះឃើញទាន់ស្រែកឆោឡោថាចោរៗ ពេលនោះជនរងគ្រោះក៏រត់ចេញមកហក់ទៅចាប់អោបក៏ជនសង្ស័យជាប់ ធ្វើឲ្យជនសង្ស័យរត់មិនរួច។
ប្រភពដដែលបន្តទៀតថាក្រោយមកប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ៕
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់