ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធរឿងចេញសែកស្អុយ

ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីចេញសែកស្អុយ។

បើតាមសមត្ថកិច្ច បុរសខាងលើមានឈ្មោះ សរ រ៉េត ភេទប្រុស អាយុ ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៥អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ច ឲ្យដឹងបន្ថែមថា កម្លាំងជំនាញបានឃាត់ខ្លួនបុរសខាងលើ កាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦អា មុខបុរីម៉េងហួត ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក សាន សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាល ពីចុងឆ្នាំ២០១៧ កន្លងទៅ៕

https://www.youtube.com/watch?v=vZw7PS0VIL0

មតិយោបល់