(កំពត): ស្នងការរងនគរបាលខេត្តកំពត ទទួលបន្ទុកចរាចរណ៍និងសណ្តាប់ធ្នាប់ លោក អឹុម ឈួន នៅថ្ងៃទី១៣មេសា ២០១៦នេះ បានប្រាប់Post News ថា កាលពីមោ៉ង៩:៣០នាទីយប់ថ្ងៃទី១៣មេសា ២០១៦ មានប្រជាពលរដ្ឋ បានរាយការណ៍ ឱ្យសមត្ថកិច្ចដឹងថា មានមនុស្សស្លាប់ នៅលើផ្លូវរថភ្លើង ខាងលិចស្ថានីយ៍រថភ្លើងស្រុកកំពង់ត្រាច ឃ្លាតចំងាយប្រហែល១៥០០មែ៉ត្រ ស្ថិតនៅភូមិកំពង់ត្រាចទី២ ឃំុកំពង់ត្រាចខាងលិច ។
ក្រោយទទួលព័ត៏មាននេះភ្លាម សមត្ថកិច្ចក៍បានចុះទៅដល់កន្លែងកើតហេតុ បន្ទាប់មកអះអាងថាពិតជាមានមនុស្សស្លាប់ នៅកណ្តាលផ្លូវរថភ្លើងមែន
នេះតាមការបញ្ជាក់ពី លោក អឹុម ឈួន ដដែល ។
សមត្ថកិច្ចថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជាមនុស្សប្រុស អាយុប្រហែល៥០ ឆ្នាំ ហើយសង្ស័យជាមនុស្សសតិមិនល្អ ។
តាមរបាយការណ៍ នគរបាលមូលដ្ឋាន បានដកស្រង់សម្តីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុថា មុនពេលកើតហេតុ២-៣ថ្ងៃ គេឃើញជនរងគ្រោះ ដើរទៅ ដើរមក នៅលើផ្លូវរថភ្លើង ដូចជាមនុស្ស
វិកលចរិក ហើយនៅយប់មិុញនេះ ម៉ោងប្រហែល ៩ជាង មានរថភ្លើងរត់នៅលើផ្លូវដែក ក៍បានបុកកិនស្លាប់តែម្តង ។
តាមរបាយការណ៍កំលាំងជំនាញ ផ្នែកបច្ចេកទេស ផ្នែកចរាចរ បានចុះដល់កន្លែងកើតហេតុ ហើយសន្និដ្ឋានបឋមថា ជនរងគ្រោះជាមនុស្សវិកលចរិក ហើយត្រូវរថភ្លើងបុកស្លាប់ពិតប្រាកដមែន ។
មតិយោបល់