កណ្តាលៈ កាលពីវេលាម៉ោង៦និង៥៥នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់រាយខ្សែលួសឆក់កណ្តុរ ឆក់ខ្លួនឯង
បណ្តាលឲ្យស្លាប់ នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉ៅ ឆៃលាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ អាគុយម៉ាក SB N70L មួយគ្រឿង-អាំងវរ័ទរ័១គ្រឿង-ខ្សែលួសពណ៌សប្រវែង៥៣០ម៉ែត។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកឧបករណ៍ឆក់កណ្តុរទៅរាយឆក់កណ្តុរនៅឯវាលស្រែភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល តែម្នាក់ឯង។ លុះដល់ព្រឹកឡើងថ្ងៃទី២៤ខែឆ្នាំដដែលវេលាម៉ោង
៦.៥៣នាទីឈ្មោះខែម សុខុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយ ដែលត្រូវជាបងថ្លៃបានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅវាលស្រែ ដោយដេកជាប់ជាមួយខ្សែលួសឆក់កណ្តុរ រួចក៏បាននាំសាច់ញាតិយកជនរងគ្រោះមកផ្ទះ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្តកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ។
ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកពិនិត្យវិភាគកន្លែងកើតហេតុអាជ្ញាមូលដ្ឋាន និងគ្រូពេទ្យឃុំចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា៖ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែលួសឆក់កណ្តុរប្រាកដមែនហើយបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=rbB7LqN68O8
មតិយោបល់