Post News Media ព័ត៌មានជាតិ ម៉ូតូកង់បី ពន...

ម៉ូតូកង់បី ពន្លះជាមួយម៉ូតូវេស្ប៉ា របួសបុរសម្នាក់ សង្ស័យជាសន្តិសុខនៅភោជនីយ៍ដ្ឋាន ឈូក ទិព្វ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូកង់បី ពន្លះជាមួយម៉ូតូវេស្ប៉ា ពណ៌ខៀវ គ្មានស្លាកលេខ​ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ សង្ស័យថាជា សន្តិសុខនៅភោជនីយ៍ដ្ឋាន ឈូក ទិព្វ មានអាយុប្រហែល ២៧ ទៅ២៨ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើង នៅម៉ោង១០និង១០នាទី យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវវេងស្រេង ម្តុំគល់ស្ពាន អាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ័ រាជធានីភ្នំពេញ៕