ព័ត៌មានជាតិ

ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលគីឡូម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់

កំពត: លោកអធិការរងស្រុកអង្គរជ័យ បានប្រាប់ Post News ថា មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣១ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំភ្នំកុង ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យន់ ឌីម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកសេ១២៥ ស៊េរី០១៤ ពណ៌ខ្មៅ ជិះក្នុងល្បឿនលឿនបានជ្រុលទៅបុកបង្គោលគីឡូម៉ែត្រដាំនៅជាប់ថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់