ភ្នំពេញៈ ហេតុការណ៍មួយដែលគួរឲ្យភ្ញាក់ផ្អើលដែល បុរសម្នាក់សង្ស័យដឹងខ្លួនឯងមិនស្រួលខ្លួន កំពុងតែបើកបររថយន្ត ឈប់អែបកៀនខាងចិញ្ចើមផ្លូវ ហើយដេកបែរជាដាច់ខ្យល់ស្លាប់ សង្ស័យមកពីជំងឺខ្យល់គ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទទេសចរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2766 ខាងលើ ត្រូវបានគេឃើញបុរសរងគ្រោះ បើកតាមផ្លូវ១៩៥៨ ពីលិចទៅកើត លុះដល់ចំណុចខាងលើ បើកអែបខាងលើចិញ្ចើមផ្លូវ បើកកញ្ចក់សងខាង បញ្ឆេះម៉ាស៊ីន ដេកទ្រោបឱបជាប់នឹងដៃចង្កូត តាំងពីវេលាម៉ោង៨និង១៥នាទីព្រឹក មកម្ល៉េះរហូតដល់វេលាម៉ោង១០និង២០នាទីទៅហើយ នៅតែឃើញដេកក្នុងរថយន្ត មិនព្រមបើកចេញដោយមានការ ងឿងឆ្ងល់ទើបប្រជាពលរដ្ឋដែលនៅក្បែរនោះដើរទៅអើតមើល ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ស្របពេលដែលពលរដ្ឋនិងសមត្ថកិច្ច កំពុងភ្ញាក់ផ្អើល ស្រាប់តែលេចមុខបុរសម្នាក់ មកអះអាថា ជារថយន្តខ្លួន បានឲ្យបុរសរងគ្រោះខាងលើ ឈ្មោះ ហាន គុនម៉ានិត ភេទប្រុស អាយុ៤០ឆ្នាំ បើកយកទៅលាងសំអាត ហើយណាត់ប្រាប់ ឲ្យបើកទៅផ្សារអ៊ីអន នៅវេលាម៉ោង៩ព្រឹក ជាកំហិត តែផ្ទុយទៅវិញចាំបាត់ៗ មិនឃើញទៅតាមការណាត់ ទើបស្វែងដើររក ក្រែងមានបញ្ហា អ្វីដែលព្រួយបារម្ភ ជាការពិត បន្ទាប់ពីឃើញរថយន្ត ជនរងគ្រោះស្លាប់ទៅវិញ។
ក្រោយប្រទះឃើញសមត្ថកិច្ច មូលដ្ឋាន សមត្ថកិច្វជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ គ្រាន់តែសន្និដ្ឋានជំហានដំបូង ស្លាប់ដោយសារខ្យល់គ តែទោះជាយ៉ាងណាក្តី ជំនាញកំពុងតែពិនិត្យនៅឡើយ ៕
https://youtu.be/buxLIn0vGiQ
មតិយោបល់