ព្រៃវែងៈ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ប៉ុនប៉ងរំលាភសេពសន្ធវៈលើក្មេងស្រី នៅភូមិចំការគួយកើត ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនរងគ្រោះអាយុ១៣ឆ្នាំ រស់នៅខេត្តព្រៃវែង។ ចំណែកជនសង្ស័យឈ្មោះ ជា សាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ជនសង្ស័យបានធ្វើសកម្មភាពឡើងទៅលើផ្ទះចូលក្នុងមុងដើម្បីចាប់រំលោភ តែត្រូវរងគ្រោះបានស្រែកថា ឪខ្ញុំមកហើយ! ពេលនោះជនសង្ស័យក៏ប្រលែងជនរងគ្រោះវិញ។ រួចជនរងគ្រោះបានទៅប្រាប់ឪពុក ហើយបានប្រាប់សមត្ថកិច្ច ដើម្បីចុះឃាត់ខ្លួនជនសង្ស័យ យកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលឃុំដំរីពួន។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ច កំពុងសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់