ព័ត៌មានជាតិ

រថយន្តបើកលឿនបុកម៉ូតូពេញទំហឹង ស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូត កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវអ៊ុត ធី ភូមិព្រៃទទឹងខាងកើត ឃុំវាល ខេត្តកំពង់ស្ពឺ។

រថយន្តបង្កម៉ាកប្រន់ធា ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ3D2197 បើកបរដោយឈ្មោះ គឹម វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បើកបរមកពីទិសខាងកើត ដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ០១៥ ពាក់ស្លាកលេខ កំពង់ស្ពឺ1F 5776 បើកបរដោយឈ្មោះ អ៊ឹម រ៉ុម ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិឃុំកើតហេតុ។ ជិះម្នាក់ឯងចេញពីផ្ទះឈ្មោះមោក ពីទិសខាងជើងបត់ទៅកើតត្រូវរថយន្តមកពីទិសខាងកើតបុកជាន់អូស១៥ម៉ែត្រ បណ្តាលឲ្យឈ្មោះ អ៊ឹម រ៉ុម រងរបួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យដល់ពាក់កណ្ដាលផ្លូវ(ស្លាប់)។

ចំពោះវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅប៉ុស្តិ៍ឃុំវាល។ ចំណែកអ្នកបើកបរថយន្តសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក។
សាកសពប្រគល់ឲ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់