ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ករុណា ពេជ្រ លូកលាន់កិច្ចការសង្គម

ភ្នំពេញ: ក្រឡេកទៅមើលគណនេយ្យហ្វេសប៊ុករបស់លោក ករុណា ពេជ្រ គេចាប់អារម្មណ៍ថា លោកកាន់តែសកម្មខ្លាំងឡើងក្នុងគម្រោងទទួលរៀបពិធីដូចជាទទួលផ្កាស្រស់ រៀបចំតារាចម្រៀង និងចាត់ចែងដេគ័រស៊ឹងមិនមានពេលសម្រាកនោះឡើយ បន្ថែមពីលើការងារដែលលោកទទួលខុសត្រូវនៅក្នុងក្លិបថោនដែលមានចំណែករបស់គ្រួសារលោក។ ប៉ុន្តែសម្រាប់សកម្មភាពមនុស្សធម៌វិញ លោកក៏មិនបានដាច់ឆ្ងាយផងដែរ បើទោះជាលោកមិនសូវចូលរួម និងមិនមានមូលនិធិណាមួយដូចគ្នានឹងតារាមួយចំនួន។

គ្រប់ពេលតារាមានទុក្ខ ឬឃើញមានការបង្ហោះពីសកម្មភាពមនុស្សធម៌ផ្សេង គេកម្រឃើញលោកករុណា ពេជ្រ មិនបានចូលរួមខ្លាំងណាស់ បើធៀបនឹងតារាល្បីឈ្មោះផ្សេងទៀតដែលមិនចង់លូកលាន់នឹងសកម្មភាពរបស់សង្គម។ នៅក្នុង Group «គ្រួសារតារាកម្ពុជា» គេសុទ្ធតែឃើញលោកចូលរួមគម្រោងមនុស្សធម៌នានា ដែលបានប្រកាសឡើងដោយតារាសិល្ប:ក្រោមដំបូលមិនសូវលោះពេល។ ក្នុងនោះលោកក៏ជាតារាដែលបានបង្ហាញសកម្មភាពឈឺឆ្អាលចំពោះតារាដូចគ្នាផងដែរ តាមរយ:ការប្រកាសជូនដំណឹងដែលបានចងក្រងដោយGroup «គ្រួសារតារាសិល្ប:» ។ យ៉ាងណាក៏ដោយលោកមិនមែនជាតារាតែម្នាក់ដែលបានចួលរួមនៅក្នុងសកម្មភាពសង្គមនោះទេដោយសារតែតារាផ្សេងទៀតដែលស្ថិតនៅក្នុងGroup «គ្រួសារតារាកម្ពុជា» ក៏សុទ្ធតែមានឆន្ទះបែបនេះដូចគ្នា ដោយគ្រាន់តែលោកគឺជាតារាដែលមានសកម្មភាពមមាញឹកនឹងសិល្ប:ម្នាក់ ដែលកាលពីមុនគឺមិនសូវមានការចាប់អារម្មណ៍លូកដៃក្នុងរឿងសង្គមច្រើន ហើយពេលនេះបានរំលេចនូវការចូលរួមប្លែកពីមុនច្រើនប៉ុណ្ណោះ។

ជាក់ស្ដែងមនុស្សកាន់តែច្រើនបានកត់សម្គាល់ថាតារារូបនេះកាន់តែសាមញ្ញជាមួយជនពិការ និងក្មេងក្រីក្រនៅពេលដែលលោកបានជួបដោយផ្ទាល់នៅទីកន្លែងខាងក្រៅម្ដងៗ។ យ៉ាងណាមិញ ផ្ទុយពីតារាមួយចំនួនដែលចង់ឲ្យល្បីនឹងរឿងជួយសង្គមនេះ ហាក់មិនសូវចង់ឲ្យមានការសរសើរបញ្ចើចបញ្ចើរពីខ្លួននោះឡើយ។ ទង្វើបស់លោកគឺផ្ទុយពីតារាមួយចំនួនដែលត្រូវគេដឹងឮថាមិនធ្លាប់បរិច្ចាគជួយសង្គមសូម្បីតែមួយដុល្លារនោះទេ ប៉ុន្តែចូលចិត្តឲ្យគេរំលឹកគុណស្រ័យដោយគ្រាន់តែបានចំណាយពេលជួយច្រៀង និងចំណាយពេលអង្គុយនៅកម្មវិធីសប្បុរសធម៌ណាមួយ ដើម្បីយកមុខ។

លោកករុណា ពេជ្រ បានអះអាងថា ដោយសារសម្ពាធការងារលោកកម្របង្ហាញចូលក្នុងសកម្មភាពមនុស្សធម៌ខ្លាំងណាស់ ប៉ុន្តែទោះតិចឬច្រើន ក៏បានរួមចំណែកមិនសូវលោះពេលនេះដែរ។ មិនខុសពីការអះអាងគេឃើញគណនេយ្យផ្លូវការរបស់តារាសម្ដែងលោកសាវិន ហ្វីលីព បានបង្ហោះថាលោកករុណា ពេជ្រ បានផ្ដល់កង់មួយជួយដល់ក្មេងៗដែលជាសហគមន៍ក្រីនៅខេត្តរតនគីរី ក្នុងពេលដែលក្នុងGroup «គ្រួសារតារាកម្ពុជា» លោកក៏បង្ហាញការឈឺឆ្អាលដល់តារាសិល្ប:ដូចគ្នា និងបានផ្កល់ថវិកា និងលុយជាដើមក្នុងគម្រោងចែកអំណោយដល់អ្នកក្រីក្រនៅខេត្តព្រៃវែងនៅថ្ងៃសៅរ៍ខាងមុខជាដើម៕

មតិយោបល់