កូរ៉េខាងជើង: នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េជើងបានអះអាងថា ខ្លួនបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមដែលទទួលបានជោគជ័យ នេះបើយោងតាមយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់ចូលទៅក្នុងសមុទ្រមួយគ្រាប់ កាលពីព្រឹកភ្លឺស្រាងៗ។ បើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៣ មិថុនានេះ។
ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាលយោធារបស់រដ្ឋនេះ បានរាយការណ៍ថា ប្រទេសនេះបានបាញ់មីស៊ីលឈ្មោះថា Hwasong-10 គេស្គាល់ផងដែរថាជា Musudan ហើយវាបានបាញ់ចេញពីក្នុងដែនទឹកប្រហែល ៤០០គីឡូម៉ែត្រ ស្មើនឹង២៤៩ម៉ាយ។ ទីភ្នាក់ងារនេះមិនបានបញ្ជាក់ពីពេលដែលគ្រាប់មីស៊ីលនេះត្រូវបានបាញ់ចេញនោះទេ។
ទោះយ៉ាងណា មន្ត្រីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈមធ្យម Musudan ពីរចេញពីសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីព្រឹកថ្ងៃពុធម្សិលមិញ ដែលមីស៊ីលវាបានធ្វើដំណើរ ៤០០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។ ហើយគ្រប់មីស៊ីលផ្សេងទៀត បានបាញ់បង្ហោះ ១៥០គីឡូម៉ែត្រ ត្រូវបានចាត់ទុកថា ជាការចាប់ផ្តើមបរាជ័យ នេះបើយោងតាមមន្ត្រីយោធាកូរ៉េខាងត្បូង។
លោក Dave Benham អ្នកនាំពាក្យពាក្យបញ្ជារបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកបានឱ្យដឹងនៅសប្តាហ៍នេះថា កាំជ្រួចទាំងពីរត្រូវបានគេជឿថា បានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុនផងដែរ គេស្គាល់ថាជាសមុទ្រខាងកើត៕
មតិយោបល់