ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានចរន្តអគ្គីសនីឆក់ស្លាប់ ពេលបញ្ជូនទៅសង្រ្គោះបានពាក់កណ្តាលផ្លូវ!

ភ្នំពេញៈ បុរសម្នាក់បានស្លាប់ក្រោយពេលដែលក្រុមអ្នកធ្វើការជាមួយដឹកតាមរថយន្តបញ្ញូនទៅសង្គ្រោះផុតពីផ្ទះបានចម្ងាយប្រមាណ៣គីឡូម៉ែត្រប៉ុណ្ណោះ បន្ទាប់ពីគាត់ជួសជុលម៉ូទ័របូមទឹក ដោយមិនបានដឹងថាម៉ូទ័រនោះឆ្លង ក៏ត្រូវបានចរន្តអគ្គិសនីឆក់តែម្ដង ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងការ៉ាស់ជួសជុលរថយន្តស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលស្លាប់ខាងលើឈ្មោះ អ៊ុង សុខឿន អាយុ៣៥ឆ្នាំមុខរបរ បើកបររថយន្ត មានទីលំនៅក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សព្វថ្ងៃស្នាក់កន្លែងកើតហេតុខាងលើ។ ចំណែកបុរសម្នាក់ទៀតមិនស្គាល់ឈ្មោះត្រូវចរន្តអគ្គិសនីឆក់ដែរប៉ុន្តែមិនស្លាប់រងរបួសស្រាលប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសខាងលើបានជួសជុលម៉ូទ័រសម្រាប់បូមទឹកបាញ់លាងរថយន្ត ព្រោះតែម៉ូទ័រនោះចេញទឹកតិចពេក។ ប៉ុន្តែពេលជួសជុលមិនបានដកឌុយចេញពីព្រីឬបិទកុងតាក់ជាមុនសិនទេ ហើយក៏មិនបានដឹងថាម៉ូទ័រនោះឆ្លងភ្លើងដែរ។ ខណៈដែលគាត់យកដៃទៅកាន់ម៉ូទ័រនោះក៏ស្រាប់តែត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យដួលដេកនៅនឹងកន្លែង ។ ចំណែកបុរសដែលជាអ្នករួមការងារម្នាក់ទៀតរបួសស្រាល។បន្ទាប់មកមិត្តភក្ដិរួមការងារបានរត់ទៅដកឌុយចេញព្រមទាំងដឹកយកបុរសនោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ប៉ុន្តែជាអកុសលបានចម្ងាយប្រមាន៣គីឡូម៉ែត្រមិនទាន់ដល់ពេទ្យផងគាត់ក៏បានស្លាប់ទើបដឹកសពត្រឡប់ក្រោយវិញហើយរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យដើម្បយកសពទៅធ្វើបុណ្យនៅស្រុកកំណើត៕
https://youtu.be/GD15qAK9QcU

មតិយោបល់