ព័ត៌មានជាតិ

ក្មេងៗណាស់អាប្អូន! សមត្ថកិច្ចឃាត់ខ្លួនក្មេងស្ទាវ៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: កម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារបានចុះធ្វើការបង្ក្រាបជាក់ស្តែង ករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៣នាក់ថ្នាំញៀន២កញ្ចប់តូច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ មាស ផាន់នុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ , ទី២ឈ្មោះ ហាក់ សុខលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មបោចមាន់ ស្នាក់នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងទី៣ឈ្មោះ ឆើយ ជី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករបោចមាន់ ស្នាក់នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតមានក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ 6391។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌ សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់