ព័ត៌មានជាតិ

ផឹកស្រាស្រវឹង លួចធ្វើអត្តឃាតចង.កសម្លាប់ខ្លួនចោលគ្រួសារ

ពោធិ៍សាត់: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសមានសតិមិនប្រក្រតីម្នាក់ ផឹកស្រាស្រវឹង លួចធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅលើផ្ទះ ស្ថិតក្នុងភូមិ អង្កាញ់ ឃុំ មេទឹក ស្រុកបាកាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃ អធិការ ដ្ឋាននគរបាលស្រុកបាកានបានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះឈ្មោះ ជា ឈួន អាយុ២៧ឆ្នាំ ភេទប្រុស រស់នៅភូមិ.ឃុំ ខាងលើ។ លោកអធិការបានបន្តថា ក្រោយការបានចុះពិនិត្យរបស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន លើសាកសពជនរងគ្រោះ បានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ជា ឈួន ពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.ក ពិតប្រាកដមែន ដោយបានចងកសម្លាប់ខ្លួនជាមួយនិងខ្សែភ្លើងពណ៌ខ្មៅភ្ជាប់ទៅនិងឈ្ននផ្ទះ មូលហេតុជនរងគ្រោះស្រវឹងស្រានិងមានសតិមិនប្រក្រតី ៕

 

មតិយោបល់