ភ្នំពេញៈ កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ កាលពីវេលាម៉ោង២១ និង៣០នាទីយប់ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា (វាយគេបណ្តាឲ្យមានរបួសាស្នាម) នៅចំណុចមុខផ្ទះលេខ៣២បេ ផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យខាងលើមាន ឈ្មោះ លី សុឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២បេ ផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមាន ឈ្មោះ សៀន សាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខែ្មរ មុខរបរប្រជាការពារភូមិ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៩៦៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (របួសកែងដៃឆ្វេង , បែកថ្ងាស់ខាងមុខប្រវែង០២សង់ទីម៉ែត្រ និងហើមត្របកភ្នែកខាងស្តាំ ។
តាមប្រភពព័ត័មាន បានឲ្យដឹងដែថា មុនពេលកើតហេតុ ឈ្មោះ សាំង សាវិន ជាប្រជាពលរដ្ឋ បានប្រាប់ជនរងគ្រោះ (ប្រជាការពារភូមិ)ថា ជនសង្ស័យខាងលើ កំពុងស្រែកឡូឡា នៅចំណុចកើតហេតុ រួចជនរងគ្រោះបានទៅមើល នៅកន្លែងកើតហេតុ ពេលជនរងគ្រោះទៅដល់ ជនសង្ស័យបានស្រែកឡូឡាកាន់តែខ្លាំង រួចវាយជនរងគ្រោះ បណ្តាឲ្យរបួសជាច្រើនកន្លែង ទើបជនរងគ្រោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ចុះមកចំណុចកើតហេតុ ដើម្បីនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់