ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ស្ត្រីវ័យចំណាស់ម្នាក់ ជិះម៉ូតូបុករទះគោ ស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយស្ត្រីវ័យចំណាស់ម្នាក់ បានជិះម៉ូតូទៅបង្រៀនសិស្ស នៅកោះដាច់ ស្រាប់តែទៅបុករទះគោ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវ១៥១ ភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ស្ត្រីគ្រោះមានឈ្មោះ រឿង សារ៉េត អាយុ៦៤ឆ្នាំ មុខរបរគ្រូបង្រៀនសាលាមតេយ្យ ស្នាក់នៅភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AS-6304។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូខាងលើ ក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយរទេះគោ ខណ:មកដល់ចំណុចកើតហេតុ បានបុករះទេះពីក្រោយ បណ្តាលឲ្យស្លាប់ស្ត្រីខាងលើស្លាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន កម្លាំងជំនាញបានចុះមកធ្វើការវាស់វែង និងយកម៉ូតូ រួមទាំងរទេះគោ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់