ព័ត៌មានជាតិ

កម្ពុជាចាប់ផ្តើមរៀចំលក្ខណសម្បត្តិត្រៀមស្វាគមន៍ ទេសចរណ៍ចិន

ភ្នំពេញៈ ផ្ដើមអនុវត្តន៍តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យទេសចរណ៍២០១២-២០២០ និងមើលឃើញពីទីផ្សារចិនជាប្រភពលំហូរចេញ ដែលមានកំណើនខ្លាំងជាងគេក្នុងតំបន់ និងពិភពលោក អង្គការទេសចរណ៍ពិភពលោកបានណែនាំឲ្យប្រទេសជាសមាជិកត្រៀមលក្ខណៈសម្បត្តិទទួលទេសចរចិន និងស្របតាមស្មារតីផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយវិថីមួយ នៅវេលាម៉ោង៨ព្រឹកនេះក្រសួងទេសចរណ៍បាបរៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទី១ ស្តីពីទីផ្សារទេសចរចិន(China Ready)សម្រាប់កម្ពុជានៅសណ្ឋាគារណាហ្កាវើល។

លើសពីនេះដើម្បីធានាឲ្យបានប្រសិទ្ធភាពសេវានៃគុណភាពឧស្សាហកម្មទេសចរណ៍នៅកម្ពុជាឲ្យកាន់តែប្រសើរសម្រាប់ China Ready នៅពេលនេះក្រសួងបានសម្រេចរៀចំការវាយតម្លៃបញ្ជាក់សេវាកម្ម និងស្តង់ដារទេសចរណ៍សម្រាប់ទីផ្សារទេសចរចិននេះចំនួន៧ប្រភេទ ក្នុងនោះរួមមាន សេវាកម្មសណ្ឋាគារ សេវាកម្មភោជនីយដ្ឋាន សេវាកម្មកម្សាន្តទេសចរណ៍ សេវាកម្មរម្យនីយដ្ឋាន សេវាកម្មដឹកជញ្ជូន ហាងលក់ទំនិញ និងសេវាកម្មទីភ្នាក់ងារ និងការីទេសចរណ៍ផងដែរ៕

មតិយោបល់