ព័ត៌មានជាតិ

ក្មេងទំនើងចំនួន ១២នាក់ បង្កហិង្សាតាមដងផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី កម្លាំងល្បាតខណ្ឌ-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងធ្វើការល្បាតទប់ស្កាត់បទល្មើស ស្រាប់តែប្រទះឃើញក្មេងទំនើង ២ក្រុម ដេញវាយគ្នាយ៉ាងអនាធិបតេយ្យតាមបណ្តោយផ្លូវសុរ៉ាម្រិត ចំណុចសាលាករុកោសល្យ ភ្លាមនោះកម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង ២ក្រុម ដែលមានគ្នាប្រមាណ ១២នាក់៖

ក្រុមទី១មាន៖
១-ឈ្មោះ ប៊ុន ច័ន្ទសុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស វិទ្យាល័យព្រះស៊ីសុវត្ថិ។
២-ឈ្មោះ ថន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។
៣-ឈ្មោះ សុខ សុផល ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។
៤-ឈ្មោះ មុត ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាសុវណ្ណភូមិ។
៥-ឈ្មោះ ម៉ាវ គីមភក្រ័្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។
៦-ឈ្មោះ រិទ្ធ សាន់សក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។
៧-ឈ្មោះ ទា ជីម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។
៨-ឈ្មោះ វិបុល ខេនហ្វីឌាល ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។
៩-ឈ្មោះ ប៊ិន វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក។
១០-ឈ្មោះ តែម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ។

ក្រុមទី២មាន៖
១-ឈ្មោះ សាំង ហូស៊ូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ដឹកឥវ៉ាន់អនឡាញ។
២-ឈ្មោះ ហ៊ត ពុធមុនីថាវីន ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី។

ក្រោយធ្វើការឃាត់ខ្លួនក្រុមទាំង២ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ដកហូតបានម៉ូតូចំនួន ៥គ្រឿង
១-ម៉ូតូម៉ាក Honda Scoopy ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1CX-8535។
២-ម៉ូតូម៉ាក Honda Scoopy ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1IL-3721។
៣-ម៉ូតូម៉ាក Honda C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E-5044។
៤-ម៉ូតូម៉ាក Suzuki NEX ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-4940។
៥-ម៉ូតូម៉ាក Honda Beat ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1GY-4584។

ក្រោយពីធ្វើការបង្ក្រាបបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បាននាំក្មេងទំនើងទាំង ២ក្រុម មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត៕

មតិយោបល់