ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលបើកគោយន្តដឹកឈើយកទៅធ្វើផ្ទះ ចុះពីភ្នំឡើងចំណោតមិនរួចក៏រអិលថយក្រោយត្រូវដៃគោយន្តកៀបជាប់និងឈើ នៅត្រង់ចំណុចអន្លង់ក្រូច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ សើន កន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យប្រពៃណី៕
មតិយោបល់