Post News Media ព័ត៌មានជាតិ បុរសម្នាក់ជិះ...

បុរសម្នាក់ជិះម៉ូតូមិនប្រយត្ន័ ជ្រុលទៅបុករថយន្តហ្វុយហ្សូចតស្ងៀមលាន់ដូចរន្ទះ ស្លាប់មួយរំពេច!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1X-2099 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនមិនប្រយត្ន័ ទៅបុករថយន្តម៉ាកហ្វុយហ្សូ ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ ភ្នំពេញ ២៤៦៦ ដែលកំពុងចតស្ងៀមពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅ៥និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សរ សុខដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...