ភ្នំពេញៈ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ នៅវេលាម៉ោង៧និង៥៥នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ បានឆ្មក់ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទមួយកន្លែងយីហោ ម៉ាស្សាកោសជប់ ៣ដុល្លារ ស្ថិតនៅចំណុចផ្ទះលេខ៦F ក្នុងបុរីលឹមឈាងហាក់៣ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះដែរ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូង រាជធានីភ្នំពេញ លោក គុជ គឹមឡុង កម្លាំងសមត្ថកិច្ចបានរកឃើញមាន ស្រោមអនាម័យមួយចំនួនធំ នៅក្នុងបន្ទប់ម៉ាស្សា ទាំងប្រើរួច និងមិនទាន់បានប្រើ។
ឃាត់ខ្លួនមនុស្ស៦នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
មតិយោបល់