ព័ត៌មានជាតិ

អ្នកដែលត្រូវគេHack Facebook Account ឬ ការបោកប្រាស់តាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ អាចដាក់ពាក្យបណ្តឹងបាន

ភ្នំពេញ: យោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ៖ សូមជម្រាបជូនដល់បងប្អូនទាំងអស់ឲ្យបានជ្រាបថា ប្រសិនបើលោកអ្នកជួបប្រទះបញ្ហាដូចជា ការលួច(Hack) យក Facebook Account ឬ ការបោកប្រាស់តាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ លោកអ្នកអាចមកដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា នៅក្រសូងមហាផ្ទៃ មហាវិថីព្រះនរោត្តម ខណ្ឌចម្ការមន អគារ L សូមអរគុណ៕

មតិយោបល់