ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញសារធាតុគីមីហាមឃាត់(បូរ៉ាក់) នៅក្នុងងៀតបបែល សំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងស្ពៃក្តោប នៅផ្សារចាស់!

ភ្នំពេញ: កាលពីថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណ:កម្មការផ្សារចាស់ ខណ្ឌដូនពេញ ចុះត្រួតពិនិត្យទំនិញនៅ ផ្សារ ចាស់ និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។

យើងបានទិញគំរូចំនួន៤៩គំរូបញ្ជូនមករថយន្តពិសោធន៍ចលត័ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់។

ជាលទ្ធផលបានរកឃើញសារធាតុគីមីហាមឃាត់(បូរ៉ាក់)នៅក្នុង ងៀតបបែល , សំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងស្ពៃក្តោប ត្រូវបានដកហូតយកមកកម្ទេចចោលនៅនឹងកន្លែង៕

មតិយោបល់