ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ

UN: របាយការណ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាននិយាយថា កូរ៉េខាងជើងមិនបានបញ្ឈប់ ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួននោះទេ ហើយថែមទាំងរំលោភលើការដាក់ទណ្ឌកម្មរបស់ UN ទៀតផង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

ប្រភពដដែលបានបន្ថែមថា ក្រុងព្យុងយ៉ាង បានបង្កើនការដំទ្បើងយ៉ាងធំធេង នៃការផ្ទេរផលិតផលប្រេងពីនាវាដឹកទំនិញខុសច្បាប់ និងបានព្យាយាមលក់អាវុធទៅក្រៅប្រទេស។

ដោយរបាយការណ៍សម្ងាត់នេះ ត្រូវបានក្រុមអ្នកជំនាញឯករាជ្យ បញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ កូរ៉េខាងជើង មិនទាន់ធ្វើការអត្ថាធិប្បាយទៅលើរបាយការណ៍ ដែលបានរកឃើញនេះនៅទ្បើយទេ។

កាលពីសប្តាហ៍មុន មន្ត្រីអាមេរិកម្នាក់ បាននិយាយថា កូរ៉េខាងជើង បានលេចទ្បើងនូវការកសាងមីស៊ីលផ្លោងថ្មី បើទោះបីជាកិច្ចចរចារវាងលោក ត្រាំ និងលោក គីម នាពេលថ្មីៗកន្លងមក ក្រុងព្យុងយ៉ាង បានសន្យាថា នឹងលុបបំបាត់អាវុធនុយក្លេអ៊ែរក៏ដោយ៕

មតិយោបល់