រតនគិរីៈ កាលពីវេលាម៉ោង ៥ និង៥០នាទីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មានករណីប្តីប្រពន្ធបណ្តើរម៉ូតូឆ្លងអូរ ក៏រអិលជើងចូលអូរ បណ្ដាឲ្យបុរសជាប្ដីលង់ទឹកស្លាប់ នៅត្រង់ចំណុចអូរដា ស្ថិតក្នុងភូមិ៣
ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
ជនរងគ្រោះជាប្ដីឈ្មោះ ជា សំអាត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បានស្លាប់នៅកន្លៃងកើត។
បច្ចុប្បន្នសាកសពមិនទាន់ ត្រូវបានរកឃើញនៅឡើយទេ ដោយសមត្ថកិច្ចប្រតិបត្តិការរុករក៕
មតិយោបល់