ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ពីបទចោរកម្ម

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពីបទចោរកម្ម។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២និង១៥នាទី យប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ អ៊ឹង សៃហោង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៣១ ដកចខ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកណ្ដាល ពីបទចោរកម្ម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់