កំពង់ស្ពឺៈ នៅថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុក និងបានការ សម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បើកប្រតិបត្ដិការ ស្រាវជ្រាវនិងបង្រ្កាបជាក់ស្ដែង ក្រុមសង្គមងងឹត មុខសញាចែកចាយជួញដូរគ្រឿងញៀនដ៏សកម្ម នៅចំណុចព្រៃខាងត្បូង ភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចំនួន១២នាក់
ទី១ឈ្មោះ ឌឹម សូនី ហៅ ជ្រុញ ភេទប្រុស អាយុ២៧ឆ្នាំ ភូមិពង្រធំ ឃុំកាហែង ជាមុខសញ្ញាយក ដាវកាប់មកលើសមត្ថកិច្ច។ ទី២ឈ្មោះ ស៊ីម សំភាស់ ភេទប្រុស អាយុ៣០ឆ្នាំ។ ទី៣ឈ្មោះ ខាត់ រស្មី ភេទប្រុស អាយុ២៥ឆ្នាំ។ ទី៤ឈ្មោះ ប៉ុស ពេជ្រ ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី៥ឈ្មោះ ហ៊ីម បូរិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ,ទី៦ឈ្មោះ ប៊ុន ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ,ទី៧ឈ្មោះ ប៉ុស ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ,ទី៨ឈ្មោះ សាំង សូបាន ភេទប្រុស អាយុ២៥ឆ្នាំ,ទី៩ឈ្មោះ មាស យន ភេទប្រុស អាយុ៣៣ឆ្នាំ,ទី១០ឈ្មោះ ស៊ុ ដារាចន្ត្រា ភេទប្រុស អាយុ២៣ឆ្នាំ,ទី១១ឈ្មោះ ព្រំ ណុន ភេទប្រុស អាយុ៣៣ឆ្នាំ និងទី១២ឈ្មោះ វ៉េង មេសា ភេទប្រុស អាយុ២២ឆ្នាំ មុខសញ្ញាខាងលើ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការខាងលើ តាមការបញ្ជាក់ឲ្យដឹងពី លោក អធិការនគរបាលស្រុក ថាសមត្ថកិច្ច ទទួលរងរបួសម្នាក់ បណ្ដាលឲ្យរបួសដៃធ្ងន់ ( ជនល្មើសប្រើដាវកាប់ពេលកម្លាំងចូលចាប់ ) វត្ថុតាងដកហូតនៅទីតាំងខាងលើរួមមាន ៖
ថ្នាំញៀន៤កញ្ចប់ (មធ្យម១កញ្ចប់ តូច៣កញ្ចប់), អាវុធច្នៃ២ដើម, កាំបិត៤ដើម,ដាវ២ដើម នឹងសម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ ជាមុខសញាគ្រឿងញៀន ទាំង១២នាក់ និងវត្ថុតាង កម្លាំងស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិ.ជំនាញខេត្ត ចាត់ការតាមនិតិវិធី៕
មតិយោបល់