ព័ត៌មានជាតិ

ប្រជា​​ពល​រដ្ឋ​​​៧៤៥​ ​គ្រួសារ​​​​នៅ​ឃុំ​គុស​​​ស្រុក​ត្រាំ​​កក់​ទទួល​​ប័ណ្ណ​កម្ម​​ សិទ្ធិ​ដី​​ធ្លី​​ ​ពី​ឯក​​ឧត្តម​​​បណ្ឌិត​​​ សុខ​​ អា​ន​​

ព្រឹក​ថ្ងៃទី២​៣ ខែ ​មករា ​ឆ្នាំ២០១​៣ ឯក​ឧត្តមប​ណ្ឌិតសភា​ចារ្យ ​សុខ អា​ន ឧ​បនាយក​រដ្ឋម​ន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តីកា​រគណៈរ​ដ្ឋមន្រ្តី​តំណាង​ដ៏ខ្ពង់​ខ្ពស់ស​ម្តេចអ​គ្គមហា​សេនាបតី​តេជោ ​ហ៊ុន ​សែនបា​នអញ្ជើ​ញជាអ​ធិបតីក្នុ​ងពិធី​ប្រគល់​ប័ណ្ណក​​ម្មសិទ្ធដី​ធ្លីជូនដល់​ប្រជាពលរ​ដ្ឋចំនួន​ ៧៤៥​ គ្រួសា​រ ស្ថិ​តនៅភូ​មិតាលា​ក់ខាង​ជើង ឃុំ​គុស​ ស្រុក​ត្រាំកក់​ខេត្តតា​កេវ​។

003001002

ដោយ​មានវ​ត្តមាន​ការចូ​លរួម​ពីឯក​ឧត្តមរដ្ឋ​មន្រ្តី រ​ដ្ឋលេខាធិ​ការនៃរាជ​រដ្ឋាភិបាល​ដែលជា​ក្រុម​ការ​ងារមូ​លដ្ឋាន​ប្រចាំខេត្ត​តាកែវផ​ងឯក​ឧត្តម​ បណ្ឌិត​ សុខ​ អាន បាន​ចាត់ទុក​ការចែ​កប័ណ្ណ​កម្មសិ​ទ្ធជូនប្រ​ជាពល​រដ្ឋដែ​លធ្វើឡើ​ងក្នុ​ងសក​ម្មភាព​ថ្មីនៃន​យោបាយ​ចាស់​គឺបា​នឆ្លុះប​ញ្ជាំង​ឱ្យឃើញ​ពីការ​យក​ចិត្ត​ទុកដា​ក់ខ្ពស់​របស់​រាជរ​ដ្ឋាភិបា​លក្រោម​ការដឹ​កនាំរ​បស់ស​ម្តេច​អគ្គម​ហា​សេនាប​តីតេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ ​កម្ពុ​ជា ក្នុងកា​រធានាក​ម្មសិទ្ធ​ដីធ្លី​ស្រប​ច្បាប់​របស់​ប្រជាពល​រដ្ឋសំ​ដៅលើកម្ព​ស់ជីវភាព​ សុខមា​លភាព ​និង កា​រកាត់​បន្ថយ​ភាព​ក្រី​ក្រ ព្រ​មទាំ​ងកា​ររួម​ចំណែក​ដល់កា​រពង្រឹ​ងយុ​ត្តិធ​ម៌ ​និង​ ស្ថេ​រភាព​សង្គ​ម។
ឯក​ឧត្ត​ម ប​ណ្ឌិត ​សុខ ​អាន ​បានមា​នប្រសា​សន៍ថា​ រាជរ​ដ្ឋាភិបាល​បាននិង​កំពុង​អនុវត្តន៍​គោ​ល​​នយោបាយ​ និង ​យុទ្ធសាស្រ្ត​ដ៏សមស្រ​បសម្រាប់​អភិវឌ្ឍ ​សមត្ថភា​ពរបស់​ប្រជាកសិ​ករ ​និង អភិ​វឌ្ឍវិ​ស័យក​សិកម្មដោ​យផ្តោតកា​រយក​ចិត្តទុ​កដាក់ចំ​ពោះការ​កសាង​ប្រព័ន្ធ​ធារាសា​ស្រ្ត និង ​ការផ្ត​ល់សេវា​គាំទ្រនា​នា ព្រមទាំង​គោលនយោ​បាយអភិ​វឌ្ឍជ​នបទ​ សំដៅ​បង្កើត​ឱកាស​ឱ្យ​កាន់តែ​ប្រសើរ​ជូនប្រជា​ពលរដ្ឋ​ ក្នុង​ការបង្កើន​ចំណូល​ប្រចាំគ្រួ​សារ។​ដូច្នេះ ​ការផ្តល់​កម្ម​សិទ្ធ​ដី​ធ្លី​នេះពិតជា​បានរួម​ចំណែក​ជម្រុញ ​និង លើកទឹក​ចិត្តឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ខិតខំប​ង្កើន នូវ​ផលិ​តភាព​ ក៏ដូច​ជាការ​វិនិ​យោគ​នៅក្នុង​វិស័យក​សិកម្មកា​ន់តែខ្លាំ​ងឡើង​ថែម​ទៀត។ ម្យ៉ាង​ទៀតកា​រដោះស្រាយ​ការកាន់​កាប់ដីធ្លី​របស់ប្រជា​ពលរ​ដ្ឋឱ្យបាន​ច្បាស់លាស់​ក៏​ជា​កត្តាធ្វើឱ្យ​ការ​កាន់កា​ប់ដីរ​បស់ក្រុម​ហ៊ុន ​វិនីយោគ​បានច្បា​ស់លាស់​ផងដែ​រ។
ឯក​ឧត្តម បណ្ឌិ​ត សុខ ​អាន ​បានប​ញ្ជាក់ថា​ “នេះជាន​យោបាយ​ឈ្នះ​ឈ្នះ​លើវិស័យ​ដីធ្លី​របស់​រាជរដ្ឋា​ភិ​​បាល​សំដៅផ្តល់ដី​សម្ប​ទានដីសេដ្ឋ​កិច្ចដល់​ក្រុម ហ៊ុ​ន សម្រាប់​ការវិនិយោគ​ និង ផ្តល់​ផលប្រ​យោ​ជ​ន៍ពិត​ប្រាកដ​ដល់ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុងតំប​ន់វិនី​យោគ”។
ជាមួ​យនឹង​ការរ​ម្លឹកអំ​ពីកម្មសិ​ទ្ធដីធ្លីត្រូ​វបានលុ​បបំបាត់ចោ​លដោយរ​បបប៉ុល​ពតឯក​ឧត្តម បណ្ឌិត​ សុខ​ អាន ​បានមាន​ប្រសាស​ន៍ឱ្យដឹងថា​ចាប់តាំ​ងពីឆ្នាំ១​៩៧៩ ​រហូតម​កដល់ប​ច្ចុប្បន្ន​ រដ្ឋាភិ​បាលបា​នអនុវ​ត្តគោល​នយោបា​យដីធ្លី​ចំនួន​ ៤វគ្គ។​ វគ្គទី​១ ក្នុងទ​សវត្សរ៍​ឆ្នាំ១៩៨​០ រដ្ឋា​ភិបាល​បានយក​ចិត្តទុកដា​ក់លើកម្ម​សិទ្ធដីធ្លី​ ដោយចេ​ញលិខិត​ស្នាមរដ្ឋ​បាល ​និង ប័ណ្ណ​ភោគៈ​ជូ​នប្រជាព​លរដ្ឋ​។ វគ្គទី​២ នៅច​ន្លោះពីឆ្នាំ១​៩៩១-១​៩៩៣ គឺ​ការផ្តល់ដី​ធ្លី​ជូនដល់ប្រ​ជាពល​រដ្ឋ​ជនភៀ​សខ្លួនដែ​លធ្វើមា​តុភូមិ​និវត្ត​ន៍។ វគ្គ​ទី៣ នៅ​ចុងឆ្នាំ១​៩៩៨គឺផ្ត​ល់ដីធ្លី​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​អតីតខ្មែ​រក្រហម​ ដែលបាន​ធ្វើសមាហ​រណក​ម្មជាមួ​យរាជ​រដ្ឋាភិ​បាល ​។វគ្គ​ទី៤ គឺ​អនុ​វត្តគោ​លនយោ​បាយចាស់​សកម្មភាព​ថ្មី ចាប់ពី​ឆ្នាំ២០១​២ មកដោយ​មានការចូ​លរួមពី​ក្មួយ​ៗ​យុវ​ជនស្ម័គ្រ​ចិត្កសម្តេច​តេជោ ​ហ៊ុន សែ​ន។រាជ​រដ្ឋាភិបាល​បានបើក​យុទ្ធនា​ការចុះ​វាស់វែងដី​ធ្លីប្រមា​ណ ១លា​ន៨សែន​ ហិតាគឺប្រ​មាណ៧​០ ម៉ឺន​ក្បាលដីស​ម្រាប់ចែក​ជូណប្រជា​ពល​រដ្ឋ​ប្រមាណ​៤៧ ម៉ឺ​នគ្រួសារ​ដោយមាន​ការចូលរួម​ពីមន្រ្តីជំ​នាញប​ច្ចេកទេ​ស និ​ង ក្មួយៗ​វីរៈ​យុវ​ជន​ស្ម័គ្រ​​ចិត្តសរុបជា​ង ៣​ពាន់នា​ក់។
ឯក​ឧត្តម​ បណ្ឌិត​ សុខ ​អាន បា​នបញ្ជា​ក់ថា​យុទ្ធនាការ​អនុវត្តគោល​នយោបាយ​ចាស់​សក​ម្ម​ភាព​ថ្មីលើវិ​ស័យ​ដីធ្លីនេះគឺ​ជាជំហាន​ថ្មីមួយ​ទៀតនៃកា​រកែទម្រង់​ដីធ្លី​ដ៏ស៊ីជម្រៅ​តាម​រយៈការ​ធ្វើប្រ​ទានក​ម្មដីជូ​នប្រជា​ពលរ​ដ្ឋជាក​ម្មសិទ្ធ​ពេញលេ​ញដើ​ម្បីដោះស្រា​យស្ថា​នភាព​ពីកា​រកាន់​កាប់ដី​ធ្លីមិន​ច្បាស់​លាស់ឬ​មិនស្រ​បច្បាប់​ឱ្យទៅជា​ការកាន់កាប់ដីធ្លីដោយមា​នមូ​លដ្ឋា​នច្បាប់​រឹងមាំមា​នលក្ខ​ណៈច្បាស់​លាស់ និ​ង មាន​សុវត្ថ​ភាព​។
ឯក​ឧត្តម​ ស្រី បេន​ អភិបាល​នៃគណៈអ​ភិបាលខេ​ត្តតាកែវ​ បានមាន​ប្រសាន៍ថា​ ក្នុងការ​អនុវត្ត​គោល​នយោ​បាយ​ចាស់សក​ម្មភាពថ្មី​លើវិស័យ​ដីធ្លីដែល​ជាអនុសា​សន៍ដាក់​ចេញដោយ​សម្តេច​តេជោ​នាយ​ករដ្ឋ​មន្រ្តីម​កដល់​ពេលនេះខេ​ត្តតាកែ​វ ទទួល​បានវីរៈ​យុវជន​ស្ម័គ្រចិ​ត្តសម្តេ​ចតេ​ជោ ចំ​នួនពី​រវគ្គ​មានបីក្រុ​ម ចុះ​វាស់វែងដី​ធ្លីជូនប្រ​ជាពលរ​ដ្ឋក្នុងភូ​មិសាស្រ្តស្រុក​ត្រាំកក់​ និង ស្រុក​ គីរី​វង្ស។ជា​លទ្ធផ​លសម្រេច​បានប្រកាស​កំណត់តំបន់​វិនិច្ឆ័យចំ​នួន១៥​ឃុំ បំ​ពេញស​ លាក​ ប័ត្រ​ព័ត៌មា​នបាន​ចំនួន​៨៣១៩​ ក្បាល់ដីប​ញ្ចូលស​ម្រង់ប​ញ្ជីឈ្មោះម្ចា​ស់ដីបា​នចំនួន​ ៦៦​ ៩៥​ គ្រួសា​រ។ ចំនួ​នគ្រួសា​រក្រោយ​ពេលផ្ទៀ​ងផ្ទាត់​មាន ​៣៧៥៤​ គ្រួសា​រ។ កំណ​ត់ព្រំ ​និង ​វាស់ ​វែងដី​ នីមួ​យៗគិត​ជាក្បាលដី​បាន៧៨០​៥ ក្បាល​ដី។​ក្បាលដី​ដែលបា​នគូរ​រួចមាន​៦២៧​៩ ក្បា​ល ដី​។ ទំហំក្បា​លដីដែ​លបាន​គូររួ​ចគិតជា​ហិតាមា​នចំនួន​៣២៣០​ហិកតា ​បំពេញ​ទម្រង់​ បែប​ប ទ​បាន ចំនួន​៧៧៥៧​ក្បាល់ដី​ ។​បានបិទ​ផ្សាយរ​យៈពេល ​៣០ ថ្ងៃ​បានចំនួ​ន៣គោ​ល ដៅ​៖ គោល​ដៅទី១​នៅឃុំតា​អូ ស្រុក​គីរីវង្ស​ ៤០៣ ​ក្បាលដី​ស្មើ និង ​៩០.៩១ ​ហិកតាត្រូវ​ជា ៣០​១ គ្រួសារ​ បានចែ​កជូន​ប្រជាពល​រដ្ឋកា​លពីថ្ងៃ​ទី២២​ ខែតុលា​ ឆ្នាំ២០​១២ក្រោម​អធិ​បតី​ ភាព​ឯក​ឧត្តម​ ប​ណ្ឌិត ​សុខ ​អាន។​ គោលដៅ​ទី២ នៅ​ឃុំត្រាំកក់​ ស្រុកត្រាំ​កក់ មានទិន្ន័​យ ១១​៥៣ ​ក្បាលដី​ស្មីនិង​ ៦៥៤.​៨៦ ហិក​តា ក្នុងនោះដី​ឯកជន ​១១៤៩ ​ក្បាលដី ​ដីសាធារ​ ណៈ​៤ក្បាល់​ដី(ត្រ​ពាំងរួ​មភូមិ) ​ត្រូវជា ​៦៩៣ ​គ្រួសារ​ចែកជូនប្រ​ជាពលរដ្ឋ​កាលពី​ថ្ងៃ៣០​ ធ្នូ ឆ្នាំ​២០​១២ ​ដោយស​ម្តេចតេ​ជោ ហ៊ុន​ សែន ​នាយករ​ដ្ឋមន្រ្តី។​ គោលដៅ​ទី៣ ​នៅឃុំគុ​សស្រុ​ក ត្រាំ​កក់​ចំនួន​ ១៣​៤០ ក្បាល់​ដីស្មើនិង​៦៥១​.២១ ​ហិកតាស​ម្រាប់ចែក​ជូនប្រជា​ពលរដ្ឋ​៧៤៥​ គ្រួសា​រនាថ្ងៃ​ទី២២ ​ខែមក​រា ឆ្នាំ២០១​៣ ក្រោមអ​ធិបតីភាព​ឯកឧត្តម​ បណ្ឌិត ​សុខ ​អាន​។
សូ​មបញ្ជា​ក់ថា ​នៅក្នុង​ទឹកដី​ខេត្តតា​កែវមាន​ផ្ទៃដីស​រុបចំនួ​ន ១១៧​០១ ហិ​កតា ស​ម្រាប់វា​ស់​វែងជូ​នប្រជា​ពលរដ្ឋចំ​នួន៦៩​៧៩គ្រួសារ​ដោយមាន​មន្ត្រីជំនា​ញបច្ចេក​ទេសចូល​រួម១​១ នា​ក់ និង​ យុវ​ជនស្ម័គ្រ​ចិត្កចំនួ​ន៣៦​ នាក់​៕

ប្រភព៖ ទីស្រ្តីការគណៈរដ្ឋមន្ត្រី

មតិយោបល់