ព័ត៌មានជាតិ

សូមបើកបរមានការប្រុងប្រយ័ត្ន! គោយន្តកែច្នៃបុករថយន្តសាំយ៉ុង ស្លាប់២នាក់ នៅផ្លូវជាតិលេខ៦២!

ព្រះវិហារៈ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគោយន្តកែច្នៃ(កង់បី) បុកគ្នាជាមួយរថយន្តសាំយ៉ុង ក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅលើផ្លូវជាតិលេខ៦២ ត្រង់ចំណុចផ្លូវកោងហួសមណ្ឌលសុខភាពតាកឹង ចម្ងាយ២៥០ម៉ែត្រ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់មនុស្ស២នាក់។
អ្នកបើកបរទី១ ឈ្មោះសុង សីង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ស្លាប់) និងអ្នករួមដំណើរចំនួន៣នាក់ ស្រី២នាក់ (ស្លាប់ម្នាក់ស្រី និងរបួសធ្ងន់២នាក់) បើកគោយន្តកែច្នៃ(កង់បី)។

អ្នកបើកបរទី០២៖ ឈ្មោះសិប ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានស្រុកកំណើតភូមិត្រពាំង ឃុំឈើទាល ស្រុកជុំគិរី ខេត្តកំពត ទីលំនៅបច្ចុប្បន្នរស់នៅភូមិឃុំ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ រងរបួសធ្ងន់។ និងអ្នករួមដំណើរ២នាក់ រងរបួសធ្ងន់៕

មតិយោបល់