ភ្នំពេញៈ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផលបានធ្វើការឃាត់យានយន្តសរុបចំនួន៧ គ្រឿងរួមមាន៖
១- ម៉ូតូចំនួន០៦ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ( គ្មាន ) គ្រឿង
៣- រថយន្ត ០១ គ្រឿង
បច្ចុប្បន្នបានបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់