ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីឆក់ទូរសព្ទ នៅខណ្ឌឬស្សីកែវ…

ភ្នំពេញ:នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វាលាម៉ោង១៦:០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ ចំនួន ០២នាក់(ស្រី ០១នាក់) បានធ្វើសកម្មភាពឆក់យកទូរស័ព្ទជនរងដែលទុកនៅក្នុងកន្ត្រកកង់ខាងមុខបានសម្រេចរួចជិះម៉ូតូរត់គេចខ្លួន។

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងជំនាញនគរបាលខណ្ឌឫស្សីកែវ ដែលកំពុងល្បាតបានចេញប្រតិបត្តការប្រដេញតាមចាប់ជនសង្ស័យទាំង ០២នាក់បាន រួមទាំងវត្ថុតាង។

វត្ថុតាងចាប់យក៖ ម៉ូតូ ០១គ្រឿង ទូរស័ព្ទ ០២គ្រឿង ក្នុងនោះ សមត្ថកិច្ច បានប្រគល់ទូរស័ព្ទ ចំនួន ០១គ្រឿង ជូនជនរងគ្រោះប្រើប្រាស់វិញ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ និងវត្ថុតាងចាប់យក ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់