ព័ត៌មានជាតិ

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: ក្មេងស្រីអាយុ៧ឆ្នាំ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិចំបក់ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ាង សុថៃ ភេទស្រី អាយុ៧ឆ្នាំ បានស្លាប់ខណ:ដែល ចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់