ជាធម្មតា គូស្នេហ៍ភាគច្រើនតែងតែមានទម្លាប់រួមភេទនៅពេលយប់ ព្រោះយល់ថាជាពេលស្ងប់ស្ងាត់ ហើយគ្មានការរំខានឡើយ។ ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថា នេះមិនមែនជាពេលល្អបំផុតនោះទេ ពេលដែលសមគួរ ហើយធ្វើឲ្យគូស្នេហ៍ទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ គឺពេលព្រឹកព្រលឹម។ តើការរួមភេទនៅពេលព្រឹកព្រលឹមមានប្រយោជន៍អ្វីខ្លះ?
ធ្វើឲ្យមានអារម្មណ៍ល្អ
បន្ទាប់ពីសម្រាកពេញមួយយប់ ប្រសិនបើអ្នកចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ រាងកាយនឹងបញ្ចេញអ័រម៉ូន អុកស៊ីតូស៊ីន ដែលអាចជួយបំបាត់ភាពធុញថប់ក្នុងអារម្មណ៍ និងធ្វើឲ្យគូស្នេហ៍មានអារម្មណ៍រីករាយសម្រាប់ថ្ងៃថ្មី។
ជួយឲ្យស្បែកស្រស់ថ្លា
បើយោងតាមការសិក្សារបស់ចក្រភពអង់គ្លេស បានបង្ហាញថា ប្រសិនបើអ្នកបង្កាត់ភ្លើងស្នេហ៍នៅពេលព្រឹកបានទៀងទាត់ អាចជួយឲ្យសម្រស់ក្មេងជាងវ័យ ៥ទៅ៧ឆ្នាំ។ នេះដោយសារតែការរួមភេទអាចជួយបង្កើតអ័រម៉ូន endorphin ដែលជាអ័រម៉ូនរីករាយ ធ្វើឲ្យរាងកាយកាត់បន្ថយភាពចាស់។
ជួយដុតកាឡូរី
អ្នកមិនចាំបាច់ងើបពីយប់ដើម្បីធ្វើលំហាត់ប្រាណនោះទេ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ការរួមភេទនៅពេលព្រឹកព្រលឹម អាចកាត់បន្ថយកាឡូរីជាមធ្យម ៤,២ ក្នុងមួយនាទីសម្រាប់បុរស និង ៣,១កាឡូរីសម្រាប់ស្ត្រី។
ដូច្នេះប្រសិនបើអ្នកចង់ទទួលបានអត្ថប្រយោជន៍ដូចខាងលើ អ្នកគួរតែមានការផ្លាស់ប្តូរទម្លាប់មករួមភេទនៅពេលព្រឹកវិញប្រសើរជាង៕
មតិយោបល់