តាកែវៈ កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ) នៅភូមិ កាច់ត្រត ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
បង្កឡើងដោយជនសង្ស័យឈ្មោះ សុខ សាក់ឡូ ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកកាំបិតចិតបន្លែចាក់ទៅលើបងស្រីរបស់ខ្លួនឈ្មោះ សុខ ស្រីមុំ អាយុ ២៤ ឆ្នាំ ត្រូវដៃឆ្វេង១កាំបិត បណ្ដាលឲ្យរបួស។
មូលហេតុដោយមានទំនាស់ពាក្យសម្តី។
ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿង
តាមនីតិវិធី៕
មតិយោបល់