រតនគិរី: នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១១និង៣០នាទី ចំណុចលេីស្ពានទន្លេស្រែពក ភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរីមានករណី អត្តឃាត (លោតទឹកសម្លាប់ខ្លួនពីលេីស្ពានទន្លេស្រែពកលំផាត់)កេីតឡេីងចំនួន ០១លេីក ។
ជនរងគ្រោះឈ្មោះ ប៊ីន ដា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្រុកកំណើតភូមិជ្រី ឃុំតាអុង ស្រុកចំការលេី ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
រហូតដល់ម៉ោងប្រហែល ៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្នុងទន្លេមុខវត្តលំផាត់ មានប្រជាពលរដ្ឋរាយការណ៍ថា បានឃេីញសពអណ្ដែតទឹក ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលជ័យឧត្តម និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកន្លែងកេីតហេតុ ។
មូលហេតុ៖ ខូចចិត្ត ដោយសារសង្សារបានភ្ជាប់ពាក្យចោល។
សភាពរឿងហេតុ¶ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទី ជនរងគ្រោះបានជិះម៉ូតូមកលេីស្ពានហេីយក៏បានលោតទឹកសម្លាប់ខ្លួនតែម្ដងទៅ ។
ការពិនិត្យសាកសព
សភាពសពរឹង ហើមមានក្លិនស្អុយ មានឈាមពណ៌ផ្កាឈូក ចេញតាមត្រចៀក ភ្នែក ច្រមុះ មាត់ និងបាក់ក សពពាក់អាវពណ៌លឿងបង្កង់ដៃវែង ខោខៅប៊យជើងខ្លីពណ៌ខ្មៅ
ស្ថានភាពសាកសព ឃើញអណ្តែតនៅលើផ្ទៃទឹក មានស្នាមជាំទ្រូង និង បាក់ក ដោយសារជនរងគ្រោះលោតពីលើស្ពាន ។
សន្និដ្ឋាន៖
យោងតាមការពិនិត្យសាកសព ជនរងគ្រោះ និងការបំភ្លឺពីឪពុកជនរងគ្រោះ បងជនរងគ្រោះ និងមិត្តភក្តិរបស់ជនរងគ្រោះខាងលើ សន្និដ្ឋានបានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វេីអត្តឃាត (លោតពីលេីស្ពាន) ប្រាកដមែន។
ករណីនេះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់សាកសព ជូនក្រុមគ្រួសារ សាច់ញាតិ ដើម្បីយកទៅ ចាត់ចែង ធ្វេីបុណ្យតាមប្រពៃណី៕
មតិយោបល់