ភ្នំពេញៈ ក្មេងទំនើងតែ១២នាក់ រួមនិងម៉ូតូចំនួន៩គ្រឿង តែងតែដើរអុកឡុកនិងបង្កហិង្សានៅតាមងដផ្លូវសាធារណៈក្នុងពេលរាត្រី ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ធ្វើកាល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោងវេលាម៉ោង៣និង៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូបែកក្អម តាមបណ្តោយផ្លូវ២០០៤ កែងនិងផ្លូវណតប្រីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្មេងទំនើងទាំង១២នាក់រួមនិងម៉ូតូចំនួន៩គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕
មតិយោបល់