ព័ត៌មានជាតិ

ម៉ូតូវ៉េវ ពន្លះរថយន្តសាំងយ៉ុងពេញទំហឹង​ របួសធ្ងន់ម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង៣និង១នាទី រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧៣-១៧៤ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូ បុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីជើងទៅត្បូង ដោយឈ្មោះ ស៊ឹម សំណាង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជិះក្នុងល្បឿនលឿន គាប់ជួនមានរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខ កោះកុង 2A-0435 បើកបរទិសដៅពីត្បូងទៅជើង បត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ក៏ជ្រុលទៅបុកនឹងរថយន្តពេញទំហឹង បណ្តាលឲ្យអ្នកបើកបររបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕

មតិយោបល់