កំពង់ឆ្នាំងៈ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរ:សេនីយ៍ទោ សោម វណ្ណ: នាយការិយាល័យ សហការជាមួយកម្លាំងកងអន្តរាគមន៍ ចុះបង្រ្កាបករណី រក្សាទុក សមគំនិតជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្សយ័ ចំនួន០៥នាក់ ។ ១-ឈ្មោះ នឿន សុណាន់ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២-ឈ្មោះ សុទ្ធ សិដ្ឋ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ៣-ឈ្មោះ ពេជ្រ រស្មី (ហៅជា) អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ៤-ឈ្មោះ កង វិចិត្រ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ៥-ឈ្មោះ ង៉ែត សុភី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ។
ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន០៦កញ្ចប់ទូរស័ព្ទ០៤គ្រឿង ម៉ូតូ០១គ្រឿង ដាវ០៤ដើម ឧបករណ៍វេចខ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់