ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត LEXUS 470 មួយគ្រឿង បើកបរយ៉ាងលឿនដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ក៏ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យផ្ទុះបែកកង់លាន់ឮដូចរន្ទះ រួចអូសកង់ម្ខាងជាប់ទ្រូងផ្លូវប្រហែល១០ម៉ែត្រ ទើបក្រឡាប់ផ្ងារជើង រីទ្រូឯងផ្លូវបាក់ខ្ទាតពេញផ្លូវ៣កង់ និងជាច្រើនកង់ទៀតរងការខូចខាត ។
ហេតុការណ៍នេះ បានកើតឡើងការពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខហាងគុយទាវហុងប៊ូ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងស្ទួចរថយន្តដឹកយកទៅប៉ុស្ដិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ ៕
មតិយោបល់