ភ្នំពេញៈ បើតាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថាអតីតថៅកែសណ្ឋាគារឆាយហុងបានធ្លាក់ទឹកលិចបាត់តាំងពីថ្ងៃទី២៦ខែសីហាមក ខណៈដែលបើកម៉ូតូទឹកលំហែលកាយតាមដងទន្លេមេគង្គម្តុំកោះដាច់បាត់ខ្លួនរកមិនឃើញរហូតមកដល់នៅព្រឹកថ្ងៃទី៣០ខែសីហានេះរកសពឃើញហើយ។
ក្រុមគ្រួសារបានស្វះស្វែងជួលទូកចាមមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់ព្រឹកម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទីទី៣០សីហាឆ្នាំ២០១៨នេះទើបរកឃើញ ដោយអ្នកនេសាទជនជាតិខ្មែរឥស្លាមបានប្រទះឃើញ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះដែលធ្លាក់ទឹកបាត់ខ្លួននោះឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ៤៨ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែគុយទាវយីហោគុយទាវអានាម័យភ្នំពេញម៉ូតូទឹកដែលជនរងគ្រោះជិះនោះសាច់ញាតិអះអាងថាតម្លៃ៧ពាន់ដុល្លាទើបនឹងទិញបានជិត២ខែតែប៉ុណ្ណោះ។
គួររំលឹកថាមានករណីបុរសម្នាក់ជិះម៉ូតូទឹកហើយបានធ្លាក់ទឹកបាត់ខ្លួន តាំងពីល្ងាចថ្ងៃអាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨ នៅចំណុចដងទន្លេមេគង្គក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រហូតមកដល់ ព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨ ទើបត្រូវប្រជាពលរដ្ឋខ្មែរឥស្លាមប្រទះឃើញ។
ជនរងគ្រោះធ្លាក់ទឹកស្លាប់នោះឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ៤៨ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែគុយទាវអានាម័យភ្នំពេញមានទីលំនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
តាមនគរបាល បានអោយដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ អតីតថៅកែ សណ្ឋាគាររូបនោះ បានបើកម៉ូតូខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃ៧ពាន់ដុល្លារ លំហែកាយតាមដងទន្លេ ។មិនដឹងជាមូលហេតុ អ្វីនោះទេ ក៍បានធ្លាក់ទឹកលិចបាត់ ហើយ ម៉ូតូទឹក ក៍បានអណ្តែត តាមទឹកចូលខាងហើយ នគរបាលក៍បានរក្សាទុកដោយនៅក្នុងឃ្លុបម៉ូតូទឹកនោះគេរកឃើញទូរសព្ទ័ស៊េរីទំនើប២គ្រឿងប៉ុណ្ណោះ ។
ក្រោយមកក៍មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបាននាំគ្នា ជួលទូកជួយរក តែរកពុំឃើញ ។
តាមនគរបាលបានអោយដឹងថាខែនេះជារដូវទឹកឡើង ទឹកបានហូរខ្មួលខ្មាញ មិនដឹងថា ជនរងគ្រោះបានរសាត់អណ្តែតទៅដល់ទីតាំងណានោះទេ ដែលគេអះអាងថាជនរងគ្រោះអាចស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅគេហដ្ឋានឲ្យសមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច្ច័យនិងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់