ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបហ្គេម ដកហូត ទូរហ្គេម និងឃាត់ខ្លួនមនុស្ស ២នាក់

ភ្នំពេញ:គណៈបញ្ជាការ ឯកភាពខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រីមួយកន្លែងនៅតាមបណ្ដាយផ្លូវ៣៣៦។ ករណី ចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង១២នឹង១០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅផ្ទះលេខ១០BEo ផ្លូវលេខ៣៣៦សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

លោក សាំង សុភៈវិចត្រ អភិបាលរង បានឲ្យដឹងថា បន្ទាប់ពីលោកឯក ឃុន ឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងហ្គេមស៊ីសងទាំងអស់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីទប់ស្កាត់បទល្មើស ឲ្យភូមិ ឃុំ មានសុវត្ថិភាព ទើបលោកដឹកនាំកម្លាំង ចុះស៊ើបអង្កេតដឹងថា មានទូរហ្គេមបាញ់ត្រីជាច្រើនទូរដែលបើកលេងដោយមិនខ្លាចសមត្ថកិច្ច ទើបលោកបានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ខាងលើ ដោយដកហូតបាន ទូរហ្គេមត្រីចំនួន១ទូរ និងទូរហ្គេមបៀរចំនួន៧ទូរ ចាប់បានមនុស្សពីរនាក់ហើយខាងសាលាខណ្ឌគ្រាន់តែឲ្យពួកគាត់ធ្វើកិច្ច សន្យាឈប់លេង តទៅទៀត។

បច្ចុប្បន្ន ទូហ្គេមបាញ់ត្រីនោះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌទួលគោក រងចាំធ្វើពិធីវាយកម្ទេចតាមក្រោយ ៕

photo_2016-04-20_17-48-38 photo_2016-04-20_17-48-44 photo_2016-04-20_17-48-24

មតិយោបល់